ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

ព័ត៌មានទាក់ទង